ត្រីបំពងជូរអែម

សម្រាប់សប្ដាហ៍ដំបូងនេះ យើងខ្ញុំសូមលើកមុខម្ហូបមួយមុខ មក ចែកជូនមិត្តអ្នកអានទាំងអស់គឺ ត្រីបំពងជូរអែម។ សូមរីករាយអាន គ្រឿងផ្សំ និងរបៀបផ្សំដោយមេត្រី ដើម្បីយកទៅធ្វើសម្រាប់ចម្អិនក្នុង គ្រួសារ។

គ្រឿងផ្សំ

– ត្រីទាំងមូល ម្សៅមី និងប្រេងឆា        តាមចំណូល         ចំណង់

– ម្ទេស                                              ៥                គ្រាប់

– ខ្ទឹមស                                          ១/៤              ពែង

– ទឹកអំពិល                                        ៣               ស្លាបព្រា

– ទឹកម្ទេស                                   តាមចំណូល         ចំណង់

– ស្ករត្នោត                                       ១/៤              ពែង

– ទឹកត្រី                                          ១/៤              ពែង

– ស្លឹកជីវ៉ាន់ស៊ុយ                            តាមចំណូល         ចំណង់

វិធីធ្វើ

ដំបូងត្រូវកោសស្រកាត្រី ហើ្យលាងទឹកឱ្យបានស្អាត ទើបយកត្រី នោះទៅប្រឡាក់នឹងម្សៅមី ហើ្យយកវាទៅបំពងនឹងប្រេងឆា ដោយប្រើ ភ្លើង​ក្ដៅ​រហូត​ត្រី​នោះ​ឆ្អិន​ល្អ​មាន​ពណ៌​មាស ទើប​ត្រឡប់​ទៅ​ម្ខាង​ទៀត។ ពេល​ឆ្អិន​ល្អ​ហើ្យ ទើប​ដួស​ទុក​មួយ​កន្លែង ដើម្បី​ឱ្យ​ស្រក់​ប្រេង​សិន។ ចំណែក​ខ្ទឹម​ស និង​ម្ទេស​ត្រូវ​ចិញ្ច្រាំ​ ហើ្យ​យក​វា​លីង​ជាមួយ​ប្រេង​ឆា ទុក​រហូត​ដល់​ឈ្ងុយ ទើប​យក​ស្ករ​ត្នោត ទឹក​ត្រី ទឹក​អំពិល ទឹក​ម្ទេស ដាក់​ចូល​​កូរ​បញ្ចូល​គ្នា​ឱ្យ​សព្វ ទុក​ឱ្យ​ឡើង​ស្អិត​ល្អ ទើបយក​វា​ចាក់​ពី​លើ​ត្រី​ចៀន​ដែល​ទុក​នោះ ដោយ​ការ​រោយ​ស្លឹក​ជីវ៉ាន់ស៊ុយ និង​ម្ទេសពី​លើ​ជា​ការ​ស្រេច។

Advertisements

របៀបធ្វើក្រូចង៉ាំង៉ូវ

ក្រូចឆ្មារក្រៅពីប្រើធ្វើម្ជូរសម្រាប់ម្ហូបអាហារ គេអាចកែច្នៃធ្វើក្រូច ង៉ាំង៉ូវ បាន​យ៉ាង​ឆ្ងាញ់​ពិសារ។ ក្រូចង៉ាំង៉ូវ គេអាចប្រើធ្វើជាភេសជ្ជៈ លាយ ស្ករស ឬជ្រក់ស្ងោមាន់ ស្ងោរជើងជ្រូក…។ល។ តើរបៀបធ្វើក្រូច ង៉ាំង៉ូវ បែប​ណា​ខ្លះ?។​  របៀបធ្វើក្រូចង៉ាំង៉ូវសម្រាប់មេផ្ទះទាំងឡាយដូចខាងក្រោម នេះ។

១. ធាតុផ្សំ

  • ក្រូចឆ្មារទុំល្មមចំនួន ៥គីឡូក្រាម
  • អំបិលចំនួនកន្លះស្លាបព្រា
  • ស្ករសចំនួន ២គីឡូក្រាម

២. របៀបធ្វើ

  • ក្រូចឆ្មារទុំយកមកលាងទឹកឱ្យបានស្អាត
  • ដាំទឹកឱ្យពុះ រួចយកក្រូចឆ្មារមកដាក់ចូលក្នុងទឹករក្សាទុកឱ្យបាន ២ទៅ៣នាទី ចាំស្រង់ដាក់ក្នុងកញ្ច្រែងយកទៅហាលថ្ងៃឱ្យទន់។ យើងអាចច្របាច់ផ្លែក្រូចឆ្មារពីម្ខាងទៅជិតដល់ម្ខាងទៀតបាន។
  • យកស្ករ និងអំបិលទៅលាយចូលគ្នា រួចយកមកច្របល់ជាមួយ ក្រូចឆ្មារឱ្យបានសព្វ បន្ទាប់មកយកទៅតម្រៀបគ្នាដាក់ក្នុងកែវ។
  • ការតម្រៀបក្រូចឆ្មារដាក់ក្នុងកែវ គឺធ្វើយ៉ាងណាកុំឱ្យពេញហៀរ ដល់គម្របមាត់កែវ គឺរក្សាទុកប្រមាណជាមួយថ្នាំងដៃ ដើម្បីឱ្យ ក្រូចចេញទឹកមកពេញល្មមៗ។
  • បន្ទាប់មកគ្របកែវឱ្យជិត រួចយកទៅហាលថ្ងៃ ដើម្បីឱ្យក្រូចង៉ាំង៉ូវ ឆាប់ឆ្អិន ឆាប់បរិភោគបាន មិនមានជាតិហាង។ ការហាលមាន រយៈពេល ពី៥ ទៅ៧ថ្ងៃ ក្រោយមកយកមករក្សាទុកនៅក្នុងម្លប់ រហូតដល់១៥ថ្ងៃ ទៅ១ខែ ទើបអាចយកទៅហូបបាន។

៣. កំណត់សម្គាល់

  • ការធ្វើក្រូចង៉ាំង៉ូវរបៀបនេះ យើងអាចរក្សាទុកបានយូររហូតដល់ រយៈពេល១ ទៅ២ឆ្នាំ។
  • គេអាចប្រើប្រាស់ក្រូចង៉ាំង៉ូវ បានទាំងទឹក បានទាំងសាច់។
  • ចំពោះសាច់ក្រូចវិញ គឺមានលក្ខណៈដូចដំណាប់ក្រូចឆ្មារដែរ។

ដកស្រង់ចេញពី ទស្សនាវដ្ដី ចន្ទរះ លេខ២០

អនាម័យប្រដាប់ភេទរបស់បុរស

ទោះ​ជា​ប្រដាប់​ភេទ​របស់​បុរស មិន​មាន​នូវ​លក្ខណៈ​ស្មុគស្មាញ​ច្រើន​ដូច​ប្រដាប់​ភេទ​របស់​ស្ត្រី​ក៏​ដោយ ក៏​ត្រូវ​តែ​មាន​អនាម័យ​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​កុំ​ឱ្យ​មាន​បញ្ហា​ដល់​សុខភាព។ ការ​ធ្វើ​អនាម័យ​មាន​ចំណុច​មួយ​ចំនួន​ដូចជា៖

–       លាង​លិង្គ​ថ្នម​ៗ​ ជា​រៀងរាល់​ថ្ងៃ​ជាមួយ​ទឹក ដោយមិន​ប្រើ​ប្រាស់​សាប៊ូ​ទេ។ ហើ្យ​ថ្នាំ​សម្លាប់​មេរោគ ឬ​ថ្នាំ​បំបាត់​ក្លិន​ អាច​ត្រូវ​ការ​នៅ​ពេល​ខ្លះ​តែ​ប៉ុណ្ណោះ។

–       ធូលី​អាច​ប្រមូល​ផ្ដុំ​ទៅ​ជា​ក្អែល ដែល​នៅ​ក្រោម​ស្បែក​លិង្គ។ ទាញ​ស្បែក​ក្រោម​លិង្គ​ចុះ​ក្រោម​ដោយ​ថ្នម​ៗ ហើ្យ​លាង​សម្អាត​ចុង ឬ​ក្បាល​លិង្គ។ មាន​លក្ខណៈ​ងាយ​ស្រួល​នៅ​ក្នុង​ការ​សម្អាត​បែប​នេះ នៅ​ពេល​ដែល​លិង្គ​មិន​មាន​ការ​ឡើង​រឹង។

–       នៅ​ពេល​លាង​​សម្អាត​នៅក្រោយ​ពេល​បត់​ជើង​ធំ​រួចនោះ ត្រូវ​តែ​លាង​វា​តាម​ទម្រង់ប្រអប់​ដៃ គឺ​ចេញ​ពី​លិង្គ​ទៅ​ផ្នែក​ខាង​ក្រោយ ធ្វើ​ដូច្នេះ​ដើម្បី​ការពារ​ទប់ស្កាត់​ក្នុង​ការ​ឆ្លង​មេរោគ។

–       ផ្លាស់​ប្ដូរ​ខោ​ទ្រនាប់​ឱ្យ​បាន​ទៀង​ទាត់ (យ៉ាង​ហោច​ណាស់មួយ ក្នុងមួយ​ថ្ងៃ) ហើ្យ​ចៀស​វាង​ទុក​ខោ​ទ្រនាប់​ឱ្យ​ស្ងួត​ដោយ​ឯង​ៗ។

–       សម្អាត​ខោ​ទ្រនាប់​ដោយ​ប្រុង​ប្រយ័ត្ន ដើម្បី​ធានា​ថា​លោក​អ្នក​បាន​សម្អាត​សាប៊ូចេញ​អស់។

–       ហាល​ខោ​ទ្រនាប់​នៅ​ក្រោម​ពន្លឺ​ព្រះអាទិត្យ ព្រោះកម្ដៅ​ថ្ងៃ​អាច​សម្លាប់​មេរោគ​បាន​។

ដកស្រង់ និងកែសម្រួលពី ទស្សនាវដ្តី សុខភាពយើង លេខ៥៤ ខែកក្កដា ឆ្នាំ២០១០

គេងមិនឆ្អែតខ្វះគំនិតស្ថាបនា

ពេលគិតមិនចេញ ទាល់គំនិត លោកអ្នកមានអារម្មណ៍ថា ពេលធ្វើ ការងារយូរហួសហេតុ អារម្មណ៍ទាំងនេះអាចមកពី លោកអ្នកគេងមិន លក់ មិនបានស្កប់ស្កល់។

បើតាមការសិក្សាស្រាវជ្រាវមួយ របស់សាកលវិទ្យាល័យ ហ្វ្ល័ររីដា (University of Florida) បានរកឃើញថា អ្នកដែលគេងមិនលក់ មិន បានគ្រប់គ្រាន់ មានផលប៉ះពាល់ដល់ការងារច្រើនជាង អ្នកដែលគេង​លក់ស្កប់ស្កល់ ជាពិសេស គឺស្ត្រីដែលគេងមិនឆ្អែត តែងតែមានអាការៈ ខ្សោយកម្លាំងជាងបុរស។ ដូច្នេះ អ្នកជំនាញបានធ្វើការណែនាំ ឱ្យ មនុស្សស្ថិតនៅក្នុងវ័យធ្វើការងារ គេងលក់ឱ្យបានយ៉ាងតិចបំផុតគឺ ៦ ទៅ៧ម៉ោងក្នុងមួយថ្ងៃ ដើម្បីឱ្យរាងកាយ និងគំនិតបានស្ដារលក្ខណៈ​ខ្លួនឯង ខួរក្បាលស្រស់ថ្លា ឆ្លាតវៃ។

Hello world!

Welcome to WordPress.com. This is your first post. Edit or delete it and start blogging!